• English

home1 home2 home3

អង្គការ អាយ ឌី អ៊ី នាំ​មុខ​គេ​លើ​ពិភពលោក​ក្នុង​ការ​អនុវត្ដ ដំណោះស្រាយ​ផ្អែក​ទីផ្សា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ

តើអង្គការអាយឌីអ៊ីជាអ្វី?

អង្គការ អាយឌីអ៊ី គឺជាអង្គការមិនរកប្រាក់ចំណេញ អន្ដរជាតិមួយ ដែលមានជំនាញពិសេសក្នុងការ កាត់បន្ថយ ភាពក្រីក្រ តាមរបៀបការធ្វើទីផ្សារ។

អង្គការអាយឌីអ៊ី ជួយសហគ្រាស និងបណ្ដាញផលិតផលជាច្រើន អោយ​មាន​ប្រាក់​ចំណេញ ដែល​ផ្ដល់ប្រយោជន៍ដល់សង្គម និង សេដ្ឋកិច្ច ដែល​មាន​ភាព យូរអង្វែង ដល់ប្រជាជនក្រីក្រ ដែលរស់នៅតាមជនបទ ដោយជួយបង្កើន ប្រាក់ចំណូលរបស់ពួកគេ និង​បង្កើន​គុណភាព នៅ​ក្នុង​ជីវិត​របស់ពួកគេដែរ។

កម្មវិធីក្នុងស្រុករបស់យើង

fba_home
sanitation_home


 
អតិថិជន

customer1


មុន​នឹង​មក​ធ្វើការ​នៅ​រោងចក្រ​ផលិត​ផើង​ចំរោះ​ដែល ជារោងចក្រអង្គការ​អាយឌីអ៊ី បាន បង្កើត នៅ​ក្នុង​ខេត្ដ កំពុងឆ្នាំង មីង សួន រ៉ាន់ ធ្លាប់ ផលិត និង លក់ ក្អម​នៅ​ផ្ទះ​របស់​មីង​ផ្ទាល់។ មីង​មាន​ប្រសាសន៍​ថា “ការងារ​នេះ​ប្រសើរ​ជាង​ការ​លក់​ដូរ​ក្អម​ទៅ​ទៀត” ហើយ​មីង​បាន ប្រាប់ ថែមទៀតថា មីង​មាន​ប្រាក់ ចំណូល​ច្រើន​ជាង​មុន​ពីរដង ហើយ​ទៀង​ទាត់ ជាងមុន។ មីង​មាន​ប្រសាសន៍ថា “ឪឡូវ​នេះ​កូនៗ​របស់ ខ្ញុំ​ទាំងអស់​បាន​ចូល​សាលារៀន ទាំងអស់គ្នា”។
 

customer2


នៅ​ពេល​លោក​ពូ សុខ សារ៉េន ឃើញស្នប់​ជាន់​ដែល គេ​ដាក់​លក់នៅ​ផ្សារស្វាយ​រៀង​លោកពូ​ក៏ ទិញ​មួយ យក​មក​ប្រើ ដើម្បី ស្រោចស្រព​បន្លែ។ នៅរដូវដាំដុះ លោកពូ​អាច​រកប្រាក់​ចំណូល​បាន ចំនួន​ពី ៥០ដុល្លា ទៅ ៧០ដុល្លា​អាមេរិក គឺប្រហែល​គ្នា​នឹង​អ្នក ដែល ធ្វើ​ដំណើរ​ទៅធ្វើការនៅ ភ្នំពេញដែរ។ លោកពូ មាន ប្រសាសន៍ថា “សំរាប់ ខ្ញុំវិញ ខ្ញុំសុខចិត្ដនៅ ជួបជុំ គ្រួសារវិញ”។
 

customer4


លោក​ពូ ​ពោះម៉ាយ សំ សារ៉ាន់ និងកូន ទាំង​៣​នាក់ របស់​គាត់ បាន​ប្រើ​ចំរោះ​ទឹកស្អាត​អស់​រយៈ​ពេល​៧ខែ​មក​ហើយ។ គាត់​បាន ទិញ​ដោយ​បង់​ថ្លៃរំលោះ​ម្ដង​បន្ដិចៗ​ពី​អ្នក​លក់​ផើង​ចំរោះ​នៅ តំបន់​របស់​គាត់។ លោក​ពូ សារ៉ាន់​ដឹង​ថា ការ​ដែល​គាត់​ទិញ​ផើង ចំរោះ ទឹក​ស្អាត​នេះ គឺ​ជា​ការ​ដាក់​ទុន​មួយ​ដ៏​ល្អ ពី​ព្រោះ​តែ ការ​ដែល​គាត់​ចំណេញ​ពេល​វេលា និង​លុយ​កាក់ ដោយ មិន​ចាំ​បាច់​ដាំ​ទឹក​រាល់​ថ្ងៃ​ទេ។ លោក​ពូ​មាន​ប្រសាសន៍ ថា "ខ្ញុំសប្បាយចិត្ដណាស់ ពី​ព្រោះ​ផើង​ចំរោះ​ទឹក​ស្អាត ជួយ​ការពារ​ក្រុម​គ្រួសារ​របស់​ខ្មុំ "។
 

customer3


ស្នប់​ជាន់​ដ៏​សាមញ្ញ​មួយ​ជួយ​អោយ​លោក​ពូកិន យាន និងមីង កិន នារី អាច​ផ្លាស់​ប្ដូរ​ពីការ​ធ្វើ​ស្រែ​ចំការ សំរាប់​តែ​ចិញ្ចឹម​គ្រួសារ អោយ​ក្លាយ​ទៅ​ជាការ​ធ្វើ ស្រែចំ ការ​ដើម្បី​ពាណិជ្ជកម្ម​កសិកម្ម​ខ្នាត​តូច​វិញ ដោយ​ការ ដាំ និង លក់​បន្លែ។ ពួក​គាត់​ទាំងពីរ​នាក់បានប្រើ​ប្រាស់​លុយ​កាក់​ដែល​គាត់​រក​បាន​តាម​រយៈ ការ​លក់ បន្លែ​នេះ ដើម្បី​ពង្រីក​ដីបន្ថែម និង​ដើម្បី ការ​សិក្សារ របស់​កូន​ទាំង​ប្រាំ នាក់​របស់​គាត់។ លោក​ពូ​ យានបាន មាន​ប្រសាសន៍ថា "បន្ទាប់​ពី​កូន ទាំង​អស់​មាន​កា​រអប់រំ​ចេះ​ដឹង​អស់​ហើយ នោះ ខ្ញុំនឹងចាប់ ផ្ដើម​ជួសជុល កែ​លំអផ្ទះ" ។
 

customer5


លោកពូ ស៊ីម សុខុម ដែល​ជា​​ប្រធាន​ក្រុម​ប្រឹក្សាឃុំ​​នៅ​​ក្នុង​​ខេត្ដ​​កំពង់ស្ពឺ​ បាន​ទិញ​ផើង​ចំរោះ​ទឹក​ស្អាតនេះ​មួយ​ឆ្នាំ​មក​ហើយ។ ដោយ​បាន​ឃើញ ថា​វា​មាន ប្រយោជន៍ ជួយ​ដល់​សុខភាព​របស់​សមាជិក​គ្រួសារ​ទាំង ៨នាក់ របស់​គាត់ លោក​ពូ​ក៏​ផ្សព្វផ្សាយ​អោយ ក្រុម ញ្ញាតិ​មិត្ដ​ដទៃ​ទៀត​ទិញ​ប្រើ​ដែរ។ លោក​ពូ​មាន ប្រ សាសន៍ថា "ឪឡូវនេះ ពួកយើងមានការជឿ ជាក់ទុក ចិត្ដទៅលើប្រភព ទឹកដែល​ពួក​យើង​បរិភោគ ហើយ វា​មាន​ការ​ងាយ​ស្រួល​ណាស់ "។
 




អ្នកស្រី នា សំអឿន និងប្ដី​របស់​គាត់​ មិន​ដែល​គិត​ថា អាច​ដាំ​ដំណាំ​ នៅ​ជុំវិញ​ផ្ទះ​របស់​គាត់​បាន​ទេ ។ បន្ទាប់​​ពី​​បាន​​ប្រើប្រាស់​​ ប្រព័ន្ធ​ស្រោច​ស្រព្វ​ ដោយដំណក់​ទឹក ​ក្នុងការ​ដាំ​សណ្ដែក​កួរ​មួយ​រដូវ​កាល​មក ពួក​គាត់​មាន​ទំនុក​ចិត្ដ​យ៉ាង​ខ្លាំង ​​ដោយ​​ពួក​គាត់​អាចពង្រីក​ផ្ទៃ​ដីដាំ​ដុះ​​បាន ​​៣០០ម៉ែត្រ​ការ៉េ​​​ថែម​​ទៀត ។ “ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​និង​រីករាយ​ជា​ខ្លាំង​ដែល​ដំណាំ នេះ​ដុះដាល​លើផ្ទៃដី​របស់ខ្ញុំ ឥឡូវ​យើង​អាច​ធ្វើ​អោយ ការ​រស់​នៅ​របស់​យើង​ល្អ​ប្រសើរ​ពីការ​ដាំដុះនេះ “ ។
 

customer6


មីង សោម ភិរម្យ ដែល​ជា​កសិករ​នៅ ក្នុងខេត្ដ ស្វាយ រៀង បាន​មាន​ប្រសាសន៍​ថា "ឪឡូវ​នេះ​ខ្ញុំ​មិន ចាំបាច់​ទៅ​យួរ​ទឹក​ពី​កន្លែង ឆ្ងាយៗ​ដូច​មុន​ហើយ គឺវា​ជួយ​អោយ​ខ្ញុំ ចំណេញ​ពេល​វេលា អាច​ធ្វើការ អ្វី​ផ្សេងៗ​បាន​ទៀត.... "។ អ្នក​មីង​បាន​ប្រើប្រាស់ ប្រព័ន្ធ​តំណក់​ទឹក ដើម្បី​ដាំ​ត្រសក់ និង​សណ្ដែក​នៅ លើដី​ដែល​មាន​ទំហំ​៥០០ម៉ែត្រ​ការ៉េ។ ប្រព័ន្ធ​តំណក់ ទឹក​នេះ​មាន​តំលៃត្រឹមតែ​ ៤៥ដុល្លាអាមេរិក​ប៉ុណ្ណោះ ប៉ុន្ដែ​មីង​អាច​រក​ប្រាក់ចំណេញ​បាន​ដល់​ទៅ ៨០ដុល្លា ក្នុង​មួយ​រដូវ ដែល​មីង ចំណាយ​ទៅ​លើ​ការសិក្សា របស់​កូន​ទាំង​៤ របស់​មីង។
 

customer8


នៅ​ខេត្ដ​ស្វាយរៀង បន្ទាប់​ពី​បាន​ចូល​រួម ​ក្នុង​​ការ​ សាកល្បង ប្រៀប​ធៀប​​ប្រព័ន្ធ​​ស្រោច​​ស្រព្វ​​ដោយ​ដំណក់​ទឹក ជា​​មួយ​​និង​​ការ​​រែក​ស្រោច​តាម​ទំលាប់​ លោក​ ម៉ុក សំអែម បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​នឹង​ទិញ ​ប្រព័ន្ធ​ស្រោច​ស្រព្វ​ ដោយ​ដំណក់​ទឹកថ្មី​មួយ​គ្រឿង​ទៀត ​នៅ​ពេល​ដែល​របស់​ចាស់ ត្រូវ​ការ​ផ្លាស់​ប្ដូរ ពី​ព្រោះ​វា​ចំណេញ​ពេល ​និង​បង្កើន​ផល​ប្រយោជន៍​របស់​ខ្ញុំ “ ។
 

customer9


អ្នក​មីង កៅ ស៊ីធឿន ធ្វើការ​ផ្សព្វ​ផ្សាយ​អំពី​​បង្គន់​​អនាម័យ រយៈ​ពេល ២ថ្ងៃកន្លះក្នុង​មួយ​សបា្ដហ៍ ក្នុង​សហគមន៍ របស់​គាត់​ នៅ​ខេត្ដ​កណ្ដាល។ កាល​ពី​ខែ​មុន ​គាត់​បាន​ជួយ​ជំរុញ​អោយ​ប្រជាជន​ ចំនួន ២០គ្រួសា រទិញបង្គន់​ងាយ​ស្រួល​មាន​តំលៃ​ថោក សមរម្យ ដែល​ទទួល​បច្ចេកទេស​ពី​អង្គការ អាយ ឌី អ៊ី។ ជាង​ផលិត​បង្គន់​ងាយ​ស្រួល ​ដែល​ទទួល បច្ចេកទេសពី អង្គការ អាយ ឌី អ៊ី បាន​ផ្ដល់​នូវ​កំរៃ ជើងសារដល់ អ្នកមីង ១ ដុល្លារ ក្នុងបង្គន់មួយឈុត ដែលអ្នកមីងលក់បាន ។ អ្នកមីង ស៊ីធឿន មាន​យោ​បល់​ថា កំរៃជើង សារ​បាន​ពីការ​លក់​បង្គន់​ គឺសមស្រប​សំរាប់គាត់ ។ គាត់ក៏​បាន​បន្ថែម​ទៀត​ ថា ខ្ញុំ​ពេញ​ចិ​ត្ដនឹង​ធ្វើ​កិច្ចការ​នេះ ព្រោះ​វា​មាន​ប្រយោជន៍​ដល់​ សហគមន៍របស់ខ្ញុំផងដែរ ក្នុងការលើក​កំពស់​អនាម័យ ដោយ​បញ្ឈប់​នូវ ការបន្ទោរបង់​ពាស​វាល​ពាស​កាល។